For you everyone. More information, knowledge, news, politics, and etc.

សូមស្វាគមន៍មកកាន់ ប្លុកយើងខ្ញុំ ។ សូមរីករាយទទួលយកនូវចំណេះដឹង ព័ត៌មាន ។ សូមអរគុណ!!!

Monday, September 24, 2018

ប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ អស់ក្ដីកង្វល់ដោយទទួលបានអ្នកដឹកនាំ ដែលតែងតែគិតគូរ និងយកចិត្តទុក្ខដាក់ចំពោះគាត់

រូបភាពលោកអភិបាលចុះជួយប្រជាពលរដ្ឋនៅឃុំក្របៅកន្លងមក (ដោយៈ ពាន មិនា)

ស្រុកកំចាយមារ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះលោកអភិបាលស្រុកគឺលោក សឿង សុជាតិ ដែលជានិច្ចកាលលោកតែងតែខិតខំបំពេញការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ឡើយ ។ យោងតាមសកម្មភាពជាច្រើនគឺបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុក្ខដាក់របស់លោក ទោះស្ថិតក្នុងកាលៈទេសៈណាក៏លោកនៅតែព្យាយាមដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋមិនឲ្យមានអារម្មណ៍ថា គ្មានអ្នកយកចិត្តទុក្ខដាក់នោះដែរ។

 លោក អភិបាលស្រុក នឹងក្រុមការងារតែងតែចុះដល់ទីកន្លែងផ្ទាល់ ដើម្បីពិនិត្យមើលពីតម្រូវការប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូល ដោយទំនួលខុសត្រូវខ្ពស់បំផុត ។ ទង្វើ និងសកម្មភាពទាំងអស់នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកទាំងគោរពស្រឡាញ់ចំពោះវីរភាពនៃការខិតខំប្រឹងប្រែងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់លោក ។ ប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ បានស្រឡាញ់ គាំទ្រ និងបួងសួងដល់វត្ថុសាកសិទ្ធិក្នុងលោកឲ្យជួយបីបាច់ថែរក្សាលោក មានសុខភាពល្អ ដើម្បីបន្ដដឹកនាំអភិឌ្ឍន៍ស្រុកបន្ដទៀត ។

ខាងក្រោមនេះជាកម្រងរូបភាពមួយចំនួននៃការចុះមូលដ្ឋានរបស់លោក អភិបាលស្រុក និងក្រុមការងារ ៖




ប្រភព៖ ពាន មិនា 
ទំនាក់ទំនងផ្ដល់ព័តមានតាម
០៩៧ ៦៦៦ ០៩៧៧ /០៩៨ ៥៥២ ២៨២ ឬ
Email: peanminea@gmail.com
Facebook: www.facebook.com/profile.php?id=100006619398364






































































































































































No comments: