រូបភាពលោកអភិបាលកំពុងមានមតិសំណេះសំណាល នៅវត្តត្រពាំងស្គន់ (ដោយៈ មិនា) |
ស្រុកកំចាយមារ៖ ថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលស្រុកកំចាយមារ ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសអាចារ្យ គណៈកម្មការវត្តអាណត្តិថ្មី ស្ថិតនៅវត្តត្រពាំងស្គន់ ភូមិត្រពាំងស្គន់ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវេង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក សឿង សុជាតិ អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ ។ នឹងមានការអញ្ជើញចូលរួមនាឳកាសនេះមាន លោកតំណាងក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ការិយាល័យធម្មការ និងសាសនាស្រុក បេក្ខភាពអាចារ្យ គណៈកម្មការឈរឈ្មោះ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ទៀត ។
ពិធីនេះបានដំណើរការយ៉ាងរលូនចប់សព្វគ្រប់ ដែលស្ថិតក្នុងបរិយាកាសរីករាយ នឹងទទួលនូវការរៀបចំនេះទាំងគ្រប់ភាគី ។ នៅក្នុងកិច្ចប្រជុំបោះឆ្នោតនេះដែរ លោក អភិបាលបានមានមតិសំណេះសំណាល និងផ្ដាំផ្ញើទៅកាន់លោកអាចារ្យ ដែលទើបជាប់ថ្មី ឲ្យខិតខំប្រឹងប្រតិបត្តិការងារក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេសដឹកនាំការងារផ្សេងៗក្នុងវត្តឲ្យមានរីកចម្រើន ៕
ដោយ៖ ពាន មិនា
ទំនាក់ទំនងផ្ដល់ព័តមានតាមៈ ០៩៧ ៦៦៦ ០៩៧៧ /០៩៨ ៥៥២ ២៨២ ឬ
Email: peanminea@gmail.com Facebook: www.facebook.com/profile.php?id=100006619398364
No comments:
Post a Comment