For you everyone. More information, knowledge, news, politics, and etc.

សូមស្វាគមន៍មកកាន់ ប្លុកយើងខ្ញុំ ។ សូមរីករាយទទួលយកនូវចំណេះដឹង ព័ត៌មាន ។ សូមអរគុណ!!!

Monday, September 10, 2018

លោក សឿង សុជាតិ អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ បាន...


កំចាយមារ៖ ព្រឹកថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះរដ្ឋបាលស្រុកកំចាយមារបានរៀបចំកិច្ចប្រជុំអាណត្តិរបស់គណៈអភិបាលស្រុក ប្រចាំខែ កញ្ញា​ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សឿង សុជាតិ អភិបាលនៃគណៈអភិបាលស្រុក ដើម្បីពិភាក្សា លើកយោបល់ ដាក់ទិសដៅ រៀបចំផែនការយុទ្ធសាស្រ្ត ត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ ព្រមទាំងពង្រឹងតួនាទីភារកិច្ច នៃការអនុវត្តការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រចាំថ្ងៃរបស់រដ្ឋបាលស្រុក និងការិយាល័យ អង្គភាពជុំវិញសាលាស្រុក ៕

ក្នុងកិច្ចនេះដែរ ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន ការិយាល័យចំណុះ ជំនាញ លោកមេឃុំគ្រប់ឃុំក្នុងស្រុក និងមន្រ្តីរដ្ឋបាលស្រុក ។



ដោយ៖ ពាន មិនា
Thanks!

No comments: